នាព្រឹកថ្ងៃសុក្រ ៥រោច ខែមាឃ
ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨:៣០
នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំតារាងកើនឡើង
និង ថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២
តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យ
បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជូនមន្ទីរជំនាញ
អង្គភាពជំនាញ និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាព
ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប និង លោក កែវ ហុង
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ទីរជំនាញ អង្គភាពជំនាញ រដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ
សង្កាត់នៃរដ្ឋបាលខេត្តសរុបចំនួនប្រមាណ ៧៥ រូប។